Please fill out the form below and we will get back to you as soon as possible.
ហេរីថេជ ផាក (Heritage Park) ត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ខ្ពស់នៅទីតាំងដែលសម្បូរទៅដោយបរិស្ថានបៃតង និងសេវាកម្មបរិក្ខារយ៉ាងសម្បូរបែប ហេរីថេជ ផាក (Heritage Park) ផ្តល់ជូននូវភាពងាយស្រួលប្រកបដោយភាពស៊ីវិល័យ និងរចនាបថជីវិតដ៏រស់រវើកសម្រាប់មនុស្សគ្រប់វ័យ។
សួនច្បារ និងធម្មជាតិ៖ ចូលខ្លួនទៅក្រេបជញ្ជក់បរិយាកាសបៃតងដ៏ស្រស់បំព្រង ជាមួយសួនសាធារណៈដ៏ល្បីល្បាញ សួនរុក្ខជាតិ ផ្លូវដើរលំហែតាមមាត់ទន្លេ និងលំហបៃតងដែលបំផុសគំនិតចេញពីធម្មជាតិ សម្រាប់មនុស្សគ្រប់វ័យ។
ចូលរួមទទួលយកបទពិសោធន៍នៃសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលនៅគ្រប់ទិសទីនៃ ហេរីថេជ ផាក។ រីករាយការដើរកម្សាន្តក្នុងសួនច្បារកណ្តាលដ៏ធំទូលាយ និងទស្សនាសួនរុក្ខជាតិលម្អដោយរុក្ខជាតិតំបន់ក្តៅដ៏ខៀវស្រងាត់។ លោកអ្នកក៏អាចសម្រាកលំហែកាយតាមផ្លូវដើរមាត់ទន្លេ ទីលានកុមារលេងកម្សាន្តលក្ខណៈគ្រួសារ និងវាលស្មៅពិសាអាហារយ៉ាងធំទូលាយ ដែលផ្តល់ជូននូវបរិយាកាសរស់នៅក្រៅផ្ទះប្រកបដោយសុខភាព និងភាពស្និទ្ធស្នាល។
ហេរីថេជ ផាក (Heritage Park) គឺជាគោលដៅរស់នៅដ៏ឥតខ្ចោះ ដែលរួមបញ្ចូលគ្នារវាងសេវាកម្មបដិសណ្ឋារកិច្ចលំដាប់ប្រណិត និងការថែទាំសុខភាព។ រីករាយជាមួយការស្នាក់នៅក្នុងសណ្ឋាគារប្រណិត ផ្ទះស្នាក់បែបប៊ូទីក វីឡាមាត់ទន្លេ រីសតបឹងហ្គាឡូ ឬហូមស្តេ (Homestay) ដែលត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ ដើម្បីផ្តល់នូវផាសុកភាព និងការចងចាំដ៏ល្អឥតខ្ចោះ។ លោកអ្នកអាចសម្រាកលំហែកាយនៅមជ្ឈមណ្ឌលសុខមាលភាព ភូមិស្ប៉ានិងម៉ាស្សា ទីធ្លាយូហ្គា និងគ្លីនិកព្យាបាលជំងឺ ព្រមទាំងសេវាកម្មថែទាំមនុស្សចាស់ និងការរស់នៅបែបនិវត្តជន ដែលធានាបាននូវសុវត្ថិភាព សុខភាព និងសុភមង្គលសម្រាប់មនុស្សគ្រប់វ័យ។
ទីលានវាយកូនហ្គោលហេរីថេជ ផាក (Heritage Park) ផ្តល់ជូននូវបទពិសោធន៍បែបជើងឯកលំដាប់ខ្ពស់ ដែលហ៊ុំព័ទ្ធដោយទេសភាពខៀវស្រងាត់ ផ្លូវហ្វ៊ែរវ៉េដ៏ស្រស់ស្អាត និងលក្ខណៈពិសេសនៃទឹកដ៏ស្ងប់ស្ងាត់ ដែលបង្កើតបានជាគោលដៅដ៏ល្អឥតខ្ចោះសម្រាប់ការកម្សាន្ត និងការលេងកូនហ្គោលលំដាប់ពិភពលោក។
តំបន់កីឡា ហេរីថេជ ផាក (Heritage Park) ប្រមូលផ្តុំកីឡា កាយសម្បទា និងការកម្សាន្តលំដាប់ពិភពលោកនៅក្នុងបរិយាកាសបៃតងដ៏រស់រវើក។ វាត្រូវបានរចនាឡើងសម្រាប់អត្តពលិក ក្រុមគ្រួសារ និងអ្នកទស្សនា ដោយផ្តល់ជូននូវគ្រឿងបរិក្ខារទំនើបៗ របៀបរស់នៅសកម្ម និងបទពិសោធន៍គួរឱ្យរំភើប ដែលធ្វើឱ្យវាក្លាយជាគោលដៅកំពូលសម្រាប់កីឡា និងសុខុមាលភាពនៅក្នុងប្រទេសកម្ពុជា។